សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​ ចាងហ្វាង​កាសែត​ចំនួន​ ២នាក់​ ពាក់​ព័ន្ធ​យក​វីដេអូ​ការ​ធ្វើ​ទារុណកម្ម​នៅ​បរទេស​

 សង្គម
 ២១ មករា ២០២៥
 84
ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ អគ្គស្នងការ​រង​ និង​ ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងថា​ សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​ ចាងហ្វាង​កាសែត​ចំនួន​ ២នាក់​ ពាក់​ព័ន្ធ​យក​វីដេអូ​ការ​ធ្វើ​ទារុណកម្ម​នៅ​បរទេស​ មកផ្សាយ​បំភ្លៃ​ថាកេីតឡេីងនៅ​ខណ្ឌ​ ដង្កោ​ រាជធានី​ ភ្នំពេញ​ ។ ទង្វើ​របស់​ ចាងហ្វាង​កាសែត​ពីរនាក់​នេះ​ បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​ ។ ការ​ផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ គ្មាន​បាន​អ្វី​ក្រៅពី​ទទួល​ទណ្ឌកម្ម​តាមផ្លូវច្បាប់​ទេ​ ។ រឿងមិនពិត​កុំនិយាយ​ រឿងបំភ្លៃ​កុំផ្សាយ​ នាំអន្តរាយដល់ខ្លួនឯង​ ។

អត្ថបទដោយ៖ WIN WIN News Media