ទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដេីម្បីធ្វើការជាមួយរដ្ឋបាល Trump នៅ ‘ចំណុចចាប់ផ្តើមថ្មី’​ រវាង​ប្រទេស​ទាំងពីរ

 អន្តរជាតិ
 ២១ មករា ២០២៥
 78

អ្នកនាំពាក្យក្រសួងការបរទេសចិន​ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដេីម្បីធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក គឺលោក​ Donald Trump ដើម្បីទទួលបានវឌ្ឍនភាពកាន់តែខ្លាំងនៅក្នុងភាពទំនាក់ទំនងទ្វេភាគីនៅចំណុចចាប់ផ្តើមថ្មីមួយរវាង​ប្រទេសទាំងពីរ។

លោក Guo Jiakun បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន​ ដោយលោកបាន​បញ្ជាក់ថា​ ជាទៀងទាត់នៅទីក្រុងប៉េកាំង នៅពេលដែលត្រូវបានសួរថាតើប្រទេសចិននឹងអញ្ជើញប្រធានាធិបតីអាមេរិក Donald Trump មកទស្សនកិច្ចប្រទេសដែរឬទេ។

ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ និងប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ​ ឈ្នះ-ឈ្នះ ដែលប្រទេសចិន​ បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រង។

ប្រភព៖​ CGTN

អត្ថបទដោយ៖ WIN WIN News Media