លោក​ ទិត្យ​ វុទ្ធី​ ប្រធានគណៈកម្មការផ្សារដើមគ​ ចុះសួរសុខទុក្ខ និងណែនាំបងប្អូនអាជីវករ​ សូម​អំពាវនាវ​ឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូក

 សង្គម
 ២៣ មករា ២០២៥
 146

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥​ លោក​ ទិត្យ​ វុទ្ធី​ ប្រធានគណៈកម្មការផ្សារដើមគ និងក្រុមការងារ​ បានចុះសួរសុខទុក្ខ និងណែនាំបងប្អូនអាជីវករ ឱ្យអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ហាមមិនអោយមានការលក់ដូរផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ និងលេងល្បែងស៊ីសង។

បន្ថែមពីនេះ​ លោក​ ទិត្យ​ វុទ្ធី​ ក៏សូម​អំពាវនាវ​ឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូក ក្រដាសសែន និងចន្តរអគ្គីសនីដែលអាចបង្ករអោយមានអគ្គីភ័យកើតឡើយជាយថាហេតុ។

អត្ថបទដោយ៖ WIN WIN News Media