លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងបេឡាជាតិសន្តិសុខសង្គម

 សង្គម
 ២៤ មករា ២០២៥
 113
សេចក្តីជូនដំណឹង​ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងបេឡាជាតិសន្តិសុខសង្គម យោងអនុក្រឹត្យលេខ២៨៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ ការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ ត្រូវបានអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម មានអាយុមិនលើសពី៦០ ហុកសិប ឆ្នាំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាព មានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ..។

អត្ថបទដោយ៖ WIN WIN News Media