ហេតុអ្វីបានជាលោក​ Xi Jinping​ មកភូមិនេះ ដើម្បីសួរសុខទុក្ខប្រជាជនមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន?

 អន្តរជាតិ
 ២៤ មករា ២០២៥
 99
មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ លោកXiJinpingប្រធានរដ្ឋចិនតែងតែចុះសួរសុខទុក្ខកម្មាភិបាលនិងប្រជាជនក្នុងតំបន់មូលដ្ឋាន។ នៅថ្ងៃទី២២ ខែមករា លោក​ Xi Jinping​ ប្រធានរដ្ឋចិនបានមកដល់ភូមិមួយក្នុងទីក្រុងHuludaoខេត្តLiaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខរបស់លោកនៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។ ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុនបានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងHuludaoខេត្តLiaoning។ភូមិZhujiagouដែលស្ថិតនៅក្នុងតំបន់ភ្នំដែលមានសណ្ឋានដីទាបជាភូមិមួយក្នុងចំណោមភូមិដែលរងគ្រោះខ្លាំងបំផុតដោយគ្រោះមហន្តរាយ។ជម្រៅទឹកជ្រៅបំផុតក្នុងភូមិឡើងដល់៦ម៉ែត្រ ហើយផ្ទះអ្នកភូមិ៥១ខ្នងរងការខូចខាត ក្នុងនោះ៤១ខ្នងមិនអាចជួសជុលនិងសង់ឡើងវិញនៅកន្លែងដើមបានទៀតទេ។ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើបងប្អូនប្រជាកសិករក្នុងភូមិសុខសប្បាយទេ?តើអាចឆ្លងឆ្នាំថ្មីបានល្អទេ?ដោយការខ្វាយខ្វល់ក្នុងចិត្តនេះ កាលពីថ្ងៃទី២២ ខែមករា លោកXi Jinpingបានស៊ូនឹងអាកាសធាតុត្រជាក់ខ្លាំងទៅដល់ភូមិZhujiagou ដើម្បីសួរសុខទុក្ខនិងពិនិត្យស្ថានភាពស្តារឡើងវិញក្នុងតំបន់មូលដ្ឋានបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់កាលពីឆ្នាំ២០២៤។ បន្ទាប់ពីទឹកជំនន់ ភូមិបានសង់លំនៅឋានថ្មីនៅទីតាំងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងបំផុតចំនួន៤១គ្រួសារ ស្មើនឹង១៨៦នាក់ ។ក្នុងរយៈពេលមិនដល់២ខែផង “ភូមិZhujiaថ្មី”ត្រូវបានបង្កើតឡើង។ប្រជាជនរងគ្រោះបានមានទីជម្រកថ្មីដ៏កក់ក្តៅមុនរដូវរងា។ លោកXi Jinpingប្រធានរដ្ឋចិនបានចុះទៅពិនិត្យតាមផ្ទះរបស់អ្នកភូមិដែលបានផ្លាស់ទីលំនៅមុនរដូវរងា និងបានឈ្វេងយល់អំពីគុណភាពផ្ទះដែលបានសាងសង់ឡើងវិញនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ គិតគូពីសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងចិត្តជានិច្ច។នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅពេលដែលប្រជាជនចិនអាចទទួលបានភាពកក់ក្តៅបំផុតនោះ លោកXi Jinpingបានទៅសួរសុខទុក្ខប្រជាជនដែលរងគ្រោះ ពិនិត្យស្ថានភាពសាងសង់ឡើងវិញនិងយកចិត្តទុកដាក់ចំពោះការឆ្លងកាត់រដូវរងា ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់ដួងចិត្តប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តផងដែរ៕

អត្ថបទដោយ៖ WIN WIN News Media