ឯកឧត្តមបណ្ឌិត លី ធុជ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរវាងប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)

 សង្គម
 ៣១ មករា ២០២៥
 109
ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន  អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្ត្រាលី សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ដែលចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នៅកម្ពុជា (UNDP) នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

អត្ថបទដោយ៖ WIN WIN News Media