ជិតលែងឃេីញកីឡាករ Messi បន្តទៀតហេីយ តារាបាល់ទាត់រូបនេះចង់លេង World Cup 2026 ចុងក្រោយនៃអាជីពរបស់ខ្លួនមុនចូលនិវត្តន៍
លោក Scaloni ដែលដឹកនាំអាហ្សង់ទីនឈ្នះ World Cup 2022 នៅកាតា បានពន្យល់ថាការសម្រេចចិត្តរបស់ Messi ពិតជាមានការសាទរ តែត្រូវរង់ចាំពីស្ថានភាពជាក់ស្តែងព្រោះថា នៅសល់ពេលវេលាជាច្រើនទៀត។
World Cup 2026 ខាងមុខ Messi នឹងឈានចូលវ័យ ៣៨ ឆ្នាំ ហើយច្បាស់ណាស់ថាប្រជាជនអាហ្សង់ទីនចង់ឃើញម្ចាស់ជ័យលាភី Ballon d’Or ៨ សម័យរូបនេះមានមុខជាចុងក្រោយនៅអាមេរិក ម៉ិកស៊ិក កាណាដា។
Messi គឺជាតួអង្គសំខាន់របស់អាហ្សង់ទីនដែលឈ្នះជើងឯកពិភពលោកកាលពីបីឆ្នាំមុន ដែលជាជើងឯកទីបីក្នុងប្រវត្តិសាស្រ្តតែជាលើកដំបូងក្នុងរយៈពេល ៣៦ ឆ្នាំ។
អាហ្សង់ទីនបានបិទបញ្ចប់ឆ្នាំ ២០២៤ ជាក្រុមនាំមុខគេក្នុងវគ្គជម្រុះនៅតំបន់អាមេរិកឡាទីនដោយមាន ២៥ ពិន្ទុពីការប្រកួត ១២ លើកនាំមុខដាច់ ៥ ពិន្ទុពីក្រុមលេខពីរអ៊ុយរូហ្កាយ។
យ៉ាងណាក្តីនៅសល់ ៦ ប្រកួតទៀតចប់ការប្រកួតវគ្គជម្រុះអាហ្សង់ទីនមិនបានបង្ហាញទម្រង់លេងកំពូលឡើយ ដោយឈ្នះពីរ ចាញ់ពីរ និងស្មើមួយពីការប្រកួតចុងក្រោយប្រាំលេីកសម្រាប់កីឡាកររូបនេះ។
អត្ថបទដោយ៖ WIN WIN News Media