យន្តហោះធុនតូចដឹកមនុស្ស ៦នាក់ បានធ្លាក់នៅក្នុងសង្កាត់ North Philadelphia សហរដ្ឋអាមេរិក
ក្រុមមន្ត្រីបាននិយាយថា យន្តហោះធុនតូចដឹកមនុស្ស ៦នាក់បានធ្លាក់នៅក្នុងសង្កាត់ North Philadelphia សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ ទី៣១ ខែមករាម្សិលមិញនេះ ដែលបណ្តាលឱ្យមានការផ្ទុះ និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងតំបន់មួយនេណអស់ជាច្រើនខ្នង។ ព័ត៌មានមិនទាន់បានបញ្ជាក់ឱ្យច្បាស់នោះទេថា ក្តីសង្ឃឹមថាមិនអាចធានានៅលើយន្តហោះអាចមានមនុស្សនៅរស់រាមានជីវិតឬអត់នោះឡេីយ។ ប៉ុន្តែបេីយោងតាមការបញ្ជាក់របស់ប៉ូលីសនៅទីក្រុង Philadelphia បាននិយាយថា មនុស្សជាច្រើននៅលើដីបានរងរបួសជាច្រេីននាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា យន្តហោះប្រភេទ Learjet 55 ទើបតែបានចាកចេញពីអាកាសយានដ្ឋាន Philadelphia ភាគឦសានឆ្ពោះទៅទីក្រុង Springfield រដ្ឋ Missouri នៅពេលដែលវាបានធ្លាក់នៅក្នុងតំបន់ខាងលេីនេះ។
អត្ថបទដោយ៖ WIN WIN News Media