តាមលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិន

គយគន់រូបគំនូរឆ្នាំថ្មី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុងធានជីនលោក Xi Jinping បានអញ្ជើញទៅដល់ផ្លូវវប្បធម៌បុរាណទីក្រុង Tianjin ហើយគយគន់យ៉ាងល្អិតល្អន់នូវរូបគំនូរចូលឆ្នាំថ្មីដែលដាក់លក់នៅតាមផ្លូវ ។ លោកបានថ្លែងថា មើលឃើញប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានរីករាយជាមួយការសំដែងសិល្បៈប្រជាប្រិយ ធ្វើឱ្យលោកមានអារម្មណ៍ថា មានបរិយាកាសបុណ្យចូលឆ្នាំថ្មីយ៉ាងខ្លាំង ។
ជូនពរជ័យ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ លោក Xi Jinping វីដេអូខលជាមួយកម្មាភិបាលមូលដ្ឋាននិងមហាជននៅខេត្ត Heilongjiang, ខេត្ត Fujian, ភូមិភាគស្វយ័ត Xinjiang, ខេត្ត Henan, ទីក្រុង Beijing, ខេត្ត Sichuan និងកន្លែងជាច្រើន ហើយបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។
ធ្វើនំឆ្នាំថ្មី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ។ លោក Xi Jinping បានចុះត្រួតពិនិត្យការងានៅភូមិ Fengnanyuan ឃុំ Shizhuang ទីក្រុង Huozhou ដើម្បីសួរសុខទុក្ខប្រជាជន លោកបានដើរចូលទៅក្នុងផ្ទះរបស់អ្នកភូមិឈ្មោះ Shi Hongbing ដែលក្រុមគ្រួសារគាត់កំពុងធ្វើម្ហូបបុណ្យចូលឆ្នាំប្រពៃណីចិន ។ លោកបានធ្វើនំចំហុយឆ្នាំថ្មីដោយប្រើពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ ។ លោកបានសរសើរថា "នំចំហុយឆ្នាំថ្មីផ្តល់ឱ្យប្រជាជននូវអារម្មណ៍កាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ ហើយតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើនដែលចង់បានជីវភាពរស់នៅកាន់តែប្រសើរឡើង ៕ អត្ថបទដោយ៖ WIN WIN News Media