នាយកប្រតិបត្តិ WHO ស្នើឲ្យប្រទេសនានាជំរុញឱ្យ USA ពិចារណាឡើងវិញលើការដកខ្លួនចេញ ពីទីភ្នាក់ងារនេះ ខណៈអ្នកជំនាញនិយាយថា វាជាឱកាសដ៏ល្អមួយ សម្រាប់កំណែទម្រង់សុខភាព សាធារណៈជាសកល

 អន្តរជាតិ
 ០៣ កុម្ភៈ ២០២៥
 70
នៅថ្ប្អនៅថ្ងៃទី​៣​ ខែកុម្ភៈ​ ឆ្ង្គនាំ២០២៥នេះ​ ការសុខភាពពិភពលោក ហៅកាត់ថា WHO កំពុងស្នើឱ្យមន្ត្រីសុខាភិបាលពីបណ្តា ប្រទេសនានាដែលពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនរួមគ្នាបដិសេធចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ដែលសម្រេចដកខ្លួនចេញ ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំចង្អៀតមួួជាមួយ អ្នកការទូតនៅសប្តាហ៍នេះ មន្ត្រីអង្គការសុខភាព ពិភពលោកបានទទូចថាសហរដ្ឋអាមេរិកនឹងរងនូវភាពឈឺចាប់ដោយសារតែការខ្វះលទ្ធភាពទទួលបានបានព័ត៌មានសំខាន់ៗអំពីការជំងឺផ្ទុះជាសកលកន្លងទៅនិងទៅអនាគត។ ប៉ុន្តែបណ្តាប្រទេសនានាក៏បាន ដាក់សម្ពាធលើ WHO នៅក្នុងកិច្ចប្រជុំថវិកាដ៏សំខាន់ មួយកាលពីថ្ងៃពុធនេះដែរ អំពីរបៀបដែលខ្លួនអាច ទប់ទល់នឹងការចាកចេញពីម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួនគឺអាម៉េរិកតែម្តង ..... ប្រភព៖ AP  

អត្ថបទដោយ៖ WIN WIN News Media