លោកជំទាវ ចម និម្មល អញ្ជើញជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថ ព្រមទាំងអនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅរាជធានីរីយ៉ាដ

 សង្គម
 ០៥ កុម្ភៈ ២០២៥
 64
រីយ៉ាដ៖​ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នារាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់។ ក្នុងនោះដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត ឱ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ។ ក្នុងថ្ងៃដដែលនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ផងដែរ។ រូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទដោយ៖ WIN WIN News Media