ឯកឧត្តម លេង ផាលី អញ្ជើញ​បេីកកិច្ចប្រជុំពិភាក្សា បែងចែកតួនាទី ភារកិច្ច និងចុះពិនិត្យមើលទីតាំងដោយផ្ទាល់​ នៅសាលាខេត្តកែប

 សង្គម
 ០៦ កុម្ភៈ ២០២៥
 74

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី  និងឯកឧត្តម ប៊ុន យោង អភិបាលរងខេត្ត តំណាង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប  សាលាខេត្តកែប កិច្ចប្រជុំពិភាក្សា បែងចែកតួនាទី ភារកិច្ច និងចុះពិនិត្យមើលទីតាំងដោយផ្ទាល់។

ក្នុងកិច្ចការ​ចុណ​ត្រួតពិនិត្យ​នេះ​ ក៏មានសហការជាមួយ ឯកឧត្តមឱសថការី ម៉ែន សុធីរ  អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី សាខាខេត្តកែប និងជាប្រធានមន្ទីរសុខាភិបាលខេត្តកែប  ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តកែប។

មានការចូលរួមពី លោកបណ្ឌិត អ៉ី លីម៉ា ឯកឧត្តម  សុទ្ធ ពុទ្ធិម៉ានីន លោក អ៊ង ប្រុស   អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី    លោក ងួន ចន្ទ័សុជាតា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប  មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣  ព្រមទាំង អាជ្ញាធរដែលពាក់ព័ន្ធ និងក្រុមការងារ សរុបចំនួន ៥៦នាក់  ដើម្បីរៀបចំទីតាំង ពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក នៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ  ក្រុងកែប ខេត្តកែប ខាងមុខនេះ ។

អត្ថបទដោយ៖ WIN WIN News Media