លោកជំទាវ ចម និម្មល អញ្ជើញ​ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត

 សង្គម
 ០៧ កុម្ភៈ ២០២៥
 84
រីយ៉ាដ៖​ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥​ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid Bin Abdullah Alkasabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អនុស្សរណៈនៃការយោគយល់គ្នា នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹង និងជំរុញការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងសម្រួលបង្កើន និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទដោយ៖ WIN WIN News Media