Breaking News: ក្រុមហាម៉ាស​ បានប្រគល់​ចំណាប់ខ្មាំង​អ៊ីស្រាអែល​បី​នាក់​ ទៅ​ឱ្យកាកបាទ​ក្រហម​អន្តរជាតិ​ នៅ​កណ្តាលទីក្រុង​ហ្គាហ្សា

 អន្តរជាតិ
 ០៨ កុម្ភៈ ២០២៥
 82

GAZA: នៅថ្ងៃសៅរ៍ ថ្ងៃទី៨​ខែកុម្ភៈនេះ ក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ទៅឱ្យកាកបាទក្រហមអន្តរជាតិនៅកណ្តាលទីក្រុង Deir Al-Balah នៃ Gaza ដោយមានទូរទស្សន៍ធ្វេីការផ្សាយបន្តផ្ទាល់បានបង្ហាញពី​ការដោះលែងនេះផងដែរ។

ក្រុមសកម្មប្រយុទ្ធបានដោះលែង Ohad Ben Ami និង Eli Sharabi ដែលទាំងពីរនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅរដ្ឋ​ Kibbutz Be'eri ក្នុងអំឡុងពេលនៃការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស់ឆ្លងចូលព្រំដែនកាលពីថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៣កន្លងមកនេះ ហើយចំណាប់ខ្មាំងម្នាក់ទៀតឈ្មោះ Or Levy បានចាប់ពង្រត់នៅថ្ងៃជាមួយគ្នាក្នុងពីពិធីបុណ្យតន្ត្រី Nova ដែលជាថ្នូរនឹងគ្នា ជាមួយអ៊ីស្រាអែល​ នឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ១៨៣ នាក់ ដែលខ្លះត្រូវបានកាត់ទោសពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរួមទាំងការកាត់ទោសជាប់គុក ១៨ នាក់ និង ១១១ នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាក្នុងអំឡុងពេលសង្រ្គាម នេះបើយោងតាមការបញ្ជាក់ពីក្រុម​ហាម៉ាស។

ក្រុមយុទ្ធជនហាម៉ាស់ពាក់ម៉ាស់ និងប្រដាប់អាវុធរាប់សិបនាក់ត្រូវបានដាក់ពង្រាយនៅ Deir al-Balah នៅកណ្តាលទីក្រុងហ្គាហ្សា នៅកន្លែងដែលក្រុមនេះបានប្រគល់ចំណាប់ខ្មាំងទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ។

ប្រភព៖​ CNA

អត្ថបទដោយ៖ WIN WIN News Media