សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្ថិភាព

 សង្គម
 ១០ កុម្ភៈ ២០២៥
 75
ម៉ានីល៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base រដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាព និងដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឯកឧត្តម Ralph G. Recto រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី  

អត្ថបទដោយ៖ WIN WIN News Media