កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រកាសកម្ទេចចោលរាល់ការញុះញងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

 សង្គម
 4 ថ្ងៃមុន
 112

នាយទាហានពលទាហាន នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ និងនាយនគរបាល ពល​នគរបាល​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃទាំងអស់ បានរួមគ្នា​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះក្រុមជ្រុល និយមមួយក្តាប់តូច ដែលបានញុះញង់ឲ្យពលរដ្ឋ និង​កង កម្លាំងធ្វើការឲ្យ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​កម្ចាត់​ចោល​ភ្លាម​រាល់​ឧបា​យកលរបស់ជនក្បត់ជាតិ និងក្រុមជ្រុលនិយម​ទាំង​នោះ​ឲ្យ​ខាង​តែ​បាន​ដោយ​គ្មាន​ការលើក​លែង​នោះ​ឡើយ។

យោងតាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចេញដាច់ដោយ ឡែក​ពី​គ្នាជាបន្តបន្ទាប់នេះ គឺបានធ្វើឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច​ដែល កំពុងរត់ចោលស្រុក ហើយបានធ្វើការញុះញងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងកង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ នាំគ្នាធ្វើការបះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់ប្រជាពលរដ្ឋទូរទាំងប្រទេស៕

អត្ថបទដោយ៖ WIN WIN News Media