សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២​ នៅ​សាធារណរដ្ឋ​ហ្វីលីពីន​

 សង្គម
 ១០ កុម្ភៈ ២០២៥
 65

ហ្វីលីពីន៖​ រសៀលថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២៥ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២ រួមមាន៖

១) អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។

២) អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា ។

អត្ថបទដោយ៖ WIN WIN News Media