ឯកឧត្តម នេត្រ ភក្ត្រា និង AIBD ចុះអនុស្សរណៈស្តីពីការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប
នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាន នៃវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ និងចុះអនុស្សរណៈស្តីពីការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ នៅខេត្តសៀមរាប។
អត្ថបទដោយ៖ WIN WIN News Media