ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាប្រឡង ប្រជែងជ្រើសរើស គ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី២

 សង្គម
 4 ថ្ងៃមុន
 96

បេក្ខជន ៤,៣២១នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងវិញ្ញាសាសរសេរលើកទី១ ត្រូវបានចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ដែលបានចាប់ផ្តើមនៅម៉ោង ១២:០០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមគ្នាក្នុងពេលតែមួយ។

ក្នុងដំណើរការប្រឡងគ្រូបឋមនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ហើយលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នឹងចូលរួមកាត់កញ្ចប់វិញ្ញាសា នៅមណ្ឌលប្រឡងផងដែរ។

គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបឋម ដំណាក់កាលទី២នេះ នឹងត្រូវជ្រើសរើសបេក្ខជនចំនួន ១៣៤៧នាក់សម្រាប់ការប្រឡងធ្វើជាគ្រូ៕

អត្ថបទដោយ៖ WIN WIN News Media