រដ្ឋាភិបាលម៉ាឡេស៊ី​ សម្រេចបណ្តាញឡានក្រុង-រថភ្លើងលើប្រព័ន្ធដឹកជញ្ជូនផ្លូវដែកស្រាល​ ដេីម្បីកាត់បន្ថយ​ការ​កកស្ទះ​នៅភាគខាងត្បូង Johor

 អន្តរជាតិ
 3 ថ្ងៃមុន
 94

រដ្ឋាភិបាលសហព័ន្ធម៉ាឡេស៊ី​ បានសម្រេចចិត្តលើសេចក្តីច្បាប់មួយចំនួន​ ដោយឱ្យរថយន្តក្រុង-រថភ្លើងសាធារណៈ ត្រូវរេីចេញពីតំបន់មួយនេះដើម្បីសម្រួលការកកស្ទះនៅភាគខាងត្បូងទីក្រុង Johor នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនលោក Anthony Loke បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥។

យោងតាមការបញ្ជាក់របស់លោក Anthony Loke ត្រូវសម្រេចបញ្ចប់ការរំពឹងទុក​ តើរដ្ឋាភិបាលនឹងបន្តដំណើរការប្រព័ន្ធរថយន្តក្រុងដែលហៅថា ផ្លូវដែកស្វ័យភាព (ART) ឬប្រព័ន្ធដឹកជញ្ជូនផ្លូវដែកស្រាល (LRT) ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូនសាធារណៈភាគខាងត្បូងរបស់ Johor បន្តទៀតដែរនោះទេ។

លោករដ្ឋមន្ត្រីដឹកជញ្ជូន Loke បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយ​ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់អចលនទ្រព្យចម្រុះដែលភ្ជាប់ទៅនឹងស្ថានីយ៍ Bukit Chagar នៃ Johor Bahru-Singapore Rapid Transit System (RTS) Link ថា "ទិសដៅសម្រាប់ Johor Bahru ថ្ងៃនេះគឺដើម្បីបន្តជាមួយនឹងប្រព័ន្ធ ART ដែលមានកម្រិតខ្ពស់" ផងដែរ។

អត្ថបទដោយ៖ WIN WIN News Media