ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី​ ប្រកាសចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា

 សង្គម
 6 ថ្ងៃមុន
 76

នាព្រឹកថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រកាសចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី​ បានបញ្ជាក់ថា​ គម្រោងផែនការនេះ ជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

បន្ថែមពីនេះ​ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី​ បានមាន្រសាសន៍ថា​ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។

អត្ថបទដោយ៖ WIN WIN News Media