រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលការវាយតម្លៃល្អយ៉ាងច្រើន
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំម្សាញ់ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ចាប់ពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដល់រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់វប្បធម៌ចិននិងការសម្តែងប្រកបដោយការច្នៃប្រឌិតថ្មី មិនត្រឹមតែបាននាំមកនូវភាពសប្បាយរីករាយនិងកកក្តៅដល់ទស្សនិកជនចិននិងបរទេសប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យពិភពលោកស្វែងយល់ពីប្រទេសចិនផងដែរ ៕
អត្ថបទដោយ៖ WIN WIN News Media