ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការលើកកម្ពស់សមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ”
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅអស់រយៈពេលពីរសប្ដាហ៍ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ដោយមានសិក្ខាកាមចូលរួមជាគ្រូបង្រៀនមុខវិជ្ជា ICT នៃសាលារៀនគោលដៅទាំង២០ គរុសិស្សដែលកំពុងសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម កណ្ដាល តាកែវ និងព្រៃវែងសរុបចំនួន ៥៥នាក់ ស្ត្រី១១នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្រៀនមុខវិជ្ជា ICT និងគរុសិស្សឯកទេស ICT ដែលកំពុងបង្រៀន និងត្រូវចេញទៅបង្រៀន នៅតាមសាលារៀនគោលដៅទាំង២០ របស់គម្រោង ឱ្យស្វែងយល់បានកាន់តែច្បាស់នូវខ្លឹមសារមេរៀននៃសៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ថ្នាក់ទី៧ ទី៨ និងទី៩ ព្រមទាំងបញ្ជ្រាបនូវគរុកោសល្យ វិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យការបង្រៀនមុខវិជ្ជា ICT ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អត្ថបទដោយ៖ WIN WIN News Media