សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី​ ប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់

 សង្គម
 4 ថ្ងៃមុន
 87

នារសៀលថ្ងៃទី១២​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជា គម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាព ដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដោយ៖ WIN WIN News Media