រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចេញមកបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានទូរស័ព្ទទៅសុំទោសពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានកើតឡើងនៅប្រាសាទតាមាន់ធំដូចដែលសារព័ត៌មាននៅប្រទេសថៃមួយចំនួនបានផ្សាយនោះទេ
ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ បានបន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ»។
ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រលំដោយប្រការណាមួយ។ កម្ពុជា មិនមានការចាំបាច់ណាមួយត្រូវសុំទោសនោះដែរ រួមទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីកាបរទេសថៃបានធ្វេីសេចក្តីប្រកាសព័ត៌មានច្បាស់ហេីយ គឺមិនមានដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ។
កម្ពុជា នៅតែរក្សាមិត្តភាពរវាងប្រទេសជិតខាង ឈរលេីអធិបតេយ្យភាពច្បាស់លាស់ គោលជំហរឹងមាំផ្អែកលេីច្បាប់ និងការពារបូរណភាពទឹកដីយ៉ាងច្បាស់ដាច់ខាត។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទេីបប្រកាសកាលពីម្សិលមិញផងដែរថា “កម្ពុជានឹងធ្វេីកិច្ចការព្រំដែនដោយឈរលេីបច្ចេកទេស ផ្អែកលេីច្បាប់ តែក៏មានសិទ្ធិគ្រប់យ៉ាងក្នុងការពារជាតិ ការពារទឹកដីដោយប្រេីប្រាស់កងកម្លាំងប្រសិនបេីមានការឈ្លានពាន”។
ប្រភព៖ ឯកឧត្តម គួច វែងស្រ៊ុន
អត្ថបទដោយ៖ WIN WIN News Media