បរុសម្នាក់មិនដឹងមានរឿងអ្វី សុខៗដុតផ្ទះចោល ន ភូមិ រំលេច ឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល
+ ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ភេទ ប្រុស ឈ្មោះ លឹម ទី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះភូមិ ឃុំ កេីតហេតុខាងលេី ត្រូវជាកូនបង្កេីតម្ចាស់ផ្ទះខាងលេី។
- លទ្ធផលតេស្តជាតិស្រវឹង: 0,00mg/L។
- លទ្ធផលតេស្តសារធាតុញៀន: វិជ្ជមាន (+)។
+ រងការខូចខាត៖
- ឆេះផ្ទះមានទំហំ ៤x ៥ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងធ្វេីពីឈេី កង់ចំនួន ០១គ្រឿង ទូខោអាវចំនួន០១ និងសម្ភារៈមួយចំនួនទៀត បណ្តាលឱ្យខូចខាតទាំងស្រុង។
+ វត្ថុតាងដកហូត៖
- ដែកកេះចំនួន០៣ កាំបិតត្នោតចំនួន០១ និងឧបករណ៍ប្រេីប្រាស់គ្រឿងញៀនចំនួន០២ ។
+ នៅមុនពេលកេីតហេតុ ជនសង្ស័យបានដាំបាយនៅក្នុងផ្ទះ បន្ទាប់មកក៏ឆាបឆេះមុង និងបន្តឆេះដល់ជញ្ជាំងផ្ទះហេីយជនសង្ស័យខាងលេីក៏កាន់កាំបិតត្នោតចេញមកខាងក្រៅ គ្រវីចុះឡេីង ធ្វេីឱ្យប្រជាពលរដ្ឋជិតខាងមិនហ៊ានចូលជួយពន្លត់បាន។ ពេលនោះមានប្រជាពលរដ្ឋឃេីញហេតុការណ៍ បានរាយការណ៍ជូនដល់សមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានបានភ្លាមៗ កម្លាំងប៉ុស្តិ៍ទួលព្រេជ បានចុះទៅដល់កន្លែងកេីតហេតុមានការចូលរួមពីប្រជាការពារ និងប្រជាពលរដ្ឋ សរុបប្រមាណចំនួន១៥នាក់ បានធ្វេីការជួយពន្លត់អគ្គីភ័យត្រង់ចំណុចខាងលេីនេះតែម្តង អគ្គីភ័យខាងលេីនេះមិនបង្កឱ្យមានអ្នករបួសនោះទេ។

អត្ថបទដោយ៖ WIN WIN News Media