ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងហាណូយ

 សង្គម
 ២៥ កុម្ភៈ ២០២៥
 62
ហាណូយ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ  ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ រូបថត៖ ក្រសួងការបរទេស  

អត្ថបទដោយ៖ WIN WIN News Media