ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ កែវ​ រ៉េមី​ អញ្ជើញ​ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ដែលបានដំណើរការបើកកិច្ចប្រជុំ លើកទី៤៤ អាណត្តិទី៣

 សង្គម
 ២៥ កុម្ភៈ ២០២៥
 69

ថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ កែវ​ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធ​មនុស្ស​កម្ពុជា​ អញ្ជើញ​ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ដែលបានដំណើរការបើកកិច្ចប្រជុំ លើកទី៤៤ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ - សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ។

កិច្ចប្រជុំនេះបានដំណើរការប្រចាំខែ ដើម្បី៖

1-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៣ អាណត្តិទី៣

2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង

3- បញ្ហាផ្សេងៗ។

អត្ថបទដោយ៖ WIN WIN News Media