លោក Mikel Arteta ប្រាប់ឱ្យដឹងថា៖ ខ្សែការពារ  Takehiro Tomiyasu នឹងអវត្តមានការប្រកួតចុងសប្តាហ៍នេះ

 កីឡា
 4 ថ្ងៃមុន
 97

អ្នកចាត់ការក្រុមកាំភ្លេីងធំ លោក Mikel Arteta បានប្រាប់ឱ្យដឹងថា៖ ខ្សែការពារ  Takehiro Tomiyasu នឹងអវត្តមានការប្រកួតចុងសប្តាហ៍នេះ ដោយសារមានបញ្ហារបួសជង្គង។

កីទ្បាករសញ្ជាតិជប៉ុនវ័យ ២៥ ឆ្នាំរូបនេះមិនបានរួមដំណើរជាក្រុមទៅប្រកួត Pre-Season នៅសហរដ្ឋអាម៉េរិកទ្បើយ ដោយសាររបួស ហើយក៏បានអវត្តមាន ពេលក្រុមបានយកឈ្នះលើ Lyon ២-០ កាលពីម្សិលមិញផងដែរ។ 

គួរបញ្ជាក់ថា​ ការប្រកួតលីគរបស់ក្រុមលោក Mikel Arteta ត្រូវប៉ះគ្នាជាមួយនឹងក្រុម Wolve នាថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ 

អត្ថបទដោយ៖ WIN WIN News Media