លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ​ អញ្ជើញចូលរួមសរុបចំនួន ៥៩នាក់ ដោយផ្តោតលេីរបៀបវារៈនៃកិច្ចប្រជុំចំនួន ០៦

 សង្គម
 ២៨ កុម្ភៈ ២០២៥
 78
ថ្ក្មថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ប្រឹក្សាខណ្ឌជ្រោយចង្វារ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ក្រោមអធិបតីភាព លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ដោយមានការអញ្ជើញចូលរួមពីលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងសមាជិក-សមាជិកា​ អញ្ជើញ​ចូលរួមសរុបចំនួន ៥៩នាក់ ដោយផ្តោតលេីរបៀបវារៈនៃកិច្ចប្រជុំចំនួន ០៦ ដូចខាងក្រោម៖ ១ . ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ២ . ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ។ ៣ . ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្ដីណែនាំ និងប្រតិទិនស្ដីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ។ ៤ . ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងក្របខណ្ឌអភិវឌ្ឍន៍សម្រាប់រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ។ ៥ . ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាច្រកចេញចូលតែមួយខណ្ឌជ្រោយចង្វារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ។ ៦ . បញ្ហាផ្សេងៗ ។

អត្ថបទដោយ៖ WIN WIN News Media