សម្តេចតេជោ ហ៊ុន​ សែន​ បានធូរស្រាលពីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ប៉ុន្តែនៅបន្តវិជ្ជមាននៅឡើយ

 សង្គម
 ២៨ កុម្ភៈ ២០២៥
 84

ថ្ម្តថ្ងៃទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «បើទោះជាជំងឺកូវីដ១៩ ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយ តែខ្ញុំនៅតែចង់ដឹងថាតើកូវីដនេះវាជាប្រភេទពូជអ្វី?។

ឆ្លងកាត់ការរង់ចាំ៣ថ្ងៃ ពេលនេះបានដឹងថាពូជរបស់វាហើយគឺ អូមីក្រុង (Omicron) ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ ដែលត្រូវបានរកឃើញពេលខ្ញុំទៅចូលរួមប្រជុំ G20 នៅឥណ្ឌូនេសុីក្នុងនាមប្រធានអាស៊ាន។

ព្រឹកមុិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើនតែតិចជាងមុន និងប៉ាន់ស្មានថាអាច៥ថ្ងៃទៀតទើបអស់»។

អត្ថបទដោយ៖ WIN WIN News Media