សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌទួលគោក ទាក់ទងបញ្ហាសំរាម ក្នុងពេលដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការសម្របសម្រួលករណីខាងលើនេះ
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌទួលគោក សូមគោរពជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មេត្តាជ្រាបថា : មួយរយៈនេះខាងក្រុមហ៊ុន 8 Super ដែលទទួលម៉ៅងការបោសសំអាតសម្រាមនៅភូមិសាស្ត្រខណ្ឌទួលគោក មានបញ្ហាផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការសម្របសម្រួលករណីខាងលើនេះ ហើយ ៕
នាឱកាសនេះ រដ្ឋបាលខណ្ឌទួលគោក អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ដោយសេចក្តីអនុគ្រោះបំផុត ៕
អត្ថបទដោយ៖ WIN WIN News Media