ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសម្លេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន

 សង្គម
 12 ម៉ោងមុន
 102

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្រសួងការពារជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

ក្រសួងការពារជាតិ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារសុខសន្តិភាពជូនជាតិ និងប្រជាជនទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នៅតែឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ឡុង រតនា

អត្ថបទដោយ៖ WIN WIN News Media