កម្ពុជា-ចិន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន វៃតុង (SUN Weidong) អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
រូបថត៖ ក្រសួងការបរទេស
អត្ថបទដោយ៖ WIN WIN News Media