ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃឈាមខួរក្បាល

 អន្តរជាតិ
 ០៥ មីនា ២០២៥
 139

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សមាជិកបក្សប្រឆាំងនៅក្នុងសភាស៊ែប៊ីបានបង្កភាពវឹកវរដោយគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ក្នុងសម័យប្រជុំច្បាប់។ សកម្មភាពនេះធ្វើឡើងដើម្បីប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល និងគាំទ្របាតុកម្មរបស់និស្សិត ដែលចាប់ផ្តើមតាំងពីឧបទ្ទវហេតុរលំដំបូលស្ថានីយ៍រថភ្លើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសម្លាប់មនុស្ស១៥នាក់។ សម័យប្រជុំសភាដែលគ្រោងបោះឆ្នោតបង្កើនមូលនិធិសាកលវិទ្យាល័យត្រូវបានរំខាន។

សមាជិកបក្សប្រឆាំងចោទបក្សកាន់អំណាចថាព្យាយាមអនុម័តសេចក្តីសម្រេច រួមទាំងការទទួលស្គាល់ការលាលែងរបស់នាយករដ្ឋមន្ត្រី Miloš Vučević ដោយគ្មាននីតិវិធីត្រឹមត្រូវ។ ក្នុងភាពចលាចលនេះ សមាជិកសភាយ៉ាងហោច៣នាក់របួ..ស រួមទាំងលោកស្រី Jasmina Obradovic ពីបក្ស SNS ដែលរបួសធ្ង..ន់នៅខួ.រក្បា.ល និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ប្រធានសភា លោកស្រី Ana Brnabić បានថ្កោលទោសថាជា "ភេរវកម្ម" និងសន្យាដាក់ទោសអ្នកពាក់ព័ន្ធ។

អត្ថបទដោយ៖ WIN WIN News Media