ការស្ទង់មតិរបស់ CGTN ៖ គោលនយោបាយ “អាមេរិកជាអាទិភាព”ប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុប ទំនុកចិត្តចំពោះអាមេរិករបស់អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកបានធ្លាក់ចុះ
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍សកលចំនួន៦២,៩ភាគរយបានថ្កោលទោសចំពោះនិន្នាការនៃគោលនយោបាយ “អាមេរិកជាអាទិភាព” និងរិះគន់ថា វាមិនអើពើពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ ។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍មកពីអឺរ៉ុប មានចំនួន៥៣,៨ភាគរយយល់ឃើញថា ការដែលសហរដ្ឋអាមេរិកបង្កើតរបាំងពាណិជ្ជកម្មបានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៨ភាគរយបានរិះគន់សហរដ្ឋអាមេរិកដែលប្រើប្រាស់អង្គការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិទៅដាក់សម្ពាធខាងសេដ្ឋកិច្ចលើប្រទេសដទៃ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦០,៩ភាគរយថ្កោលទោសសហរដ្ឋអាមេរិកថា បានបង្កការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៧០,៤ភាគរយយល់ឃើញថា “អនុត្តរភាពបែបអាមេរិក”កំពុងប៉ុនប៉ងធ្វើវិទ្ធង្សនារបៀបរៀបរយអន្តរជាតិបច្ចុប្បន្ននេះ ៕ អត្ថបទដោយ៖ WIN WIN News Media