ក្មេងស្រីចេញពីរផ្ទះ សមត្ថកិច្ចរកឃើញហើយ តែអត់ចង់ទៅផ្ទះទេ…ដោយសារខឹងម្តាយបាញ់រូបភាពរបស់ខ្លួន អោយសាព៍ត៌មានផុស ហើយស្តីបន្ទោសថា អត់ដែលចូលសាលា

 សង្គម
 6 ថ្ងៃមុន
 49
ក្មេងស្រីអាយុ១២ឆ្នាំ ដែលរត់ចេញពីផ្ទះ ត្រូវបាននគរបាលរកឃើញ និងបានប្រគល់ជូនឪពុកម្តាយវិញហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។  ខាងក្រោមនេះជារបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក។  ស្ដីពី៖ ករណីក្មេងស្រីអាយុ១៣ឆ្នាំរត់ចេញពីផ្ទះមានអាសយដ្ឋាននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣:១២នាទី មានករណីក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨C2 វិទ្យាល័យបាក់ទូក បានរត់ចេញពីផ្ទះបង្ករឲ្យអាណាព្យាបាលព្រួយបារម្ភនិងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យជួយស្រាវជ្រាវយកត្រឡប់មកផ្ទះវិញ ។ ការស្រាវជ្រាវរបស់សមត្ថកិច្ចយើង៖  តាមការបញ្ជាក់អះអាងរបស់លោកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ជាអាណាព្យាបាលរបស់ក្មេងស្រីបានបញ្ជាក់អះអាងថា៖ មូលហេតុចៅស្រីគាត់ចេញពីផ្ទះដោយសារខឹងនិងម្ដាយវាស្ដីបន្ទោសឲ្យថាអត់ដែលចូលសាលារៀន ទើបវាចេញពីផ្ទះដោយបន្សល់ទុកសំបុត្រ១សន្លឹក(មានខ្លឹមសារថាម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ)។ សមត្ថកិច្ចយើងបានចុះមកដល់វិទ្យាល័យបាក់ទូក និងជួបនិងអ្នកគ្រូប្រចាំថ្នាក់បានបញ្ជាក់ថា៖ សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាលជាដំណឹង ។ នៅម៉ោងប្រហែល១២:៤០០នាទី នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើនិងបានប្រគល់ជូនក្រុមគ្រួសារវិញហើយ៕

អត្ថបទដោយ៖ WIN WIN News Media