ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ ជាជនជាតិបរទេសខាងលេី ។បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សួរនាំដំណើររឿងនិងជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕
សូមបញ្ចាក់ថា Chris គឺជនបរទេស ជាអ្នកផលិតមាតិកាដើរលេង ដែលជួយប្រូម៉ូតដល់ប្រទេសកម្ពុជា និងជួយបង្ហាញវត្តមានកម្ពុជាក្នុងវិស័យទេសចរណ៍ទៅកាន់ពិភពលោក ហើយគាត់ត្រលប់មកកម្ពុជាម្តងទៀត ដោយក្តីស្រលាញ់និងការជួយកុមារនៅកម្ពុជាផងដែរ។
អត្ថបទដោយ៖ WIN WIN News Media