ចោរឆក់លោក Chris និងគូដណ្តឹង ត្រូវកម្លាំងនគរបាលចាប់បានហើយ
នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ, ជនល្មើសម្នាក់នេះជាមុខសញ្ញាចាស់។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានមកវិញហើយ។ សូមអរគុណចំពោះចំណាត់ការភ្លាមៗរបស់កម្លាំងនគរបាល។
អត្ថបទដោយ៖ WIN WIN News Media