ក្រោយពីដឹងដំណឹងភ្លាម លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មានជ័យបញ្ជាកំលាំងចុះបង្រ្កាប់បានទាន់ពេលវេលា..!
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជាអោយលោកចៅសង្កាត់ស្ទឹងមានជ័យទី២ នាយប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងសុីសងឡូតូ នឹងមាន់ជល់តាមប្រពន្ធ័អនឡាញ នៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពេលចុះដល់ទីតាំងខាងលើពុំឃើញមានអ្នកលេង និងអ្នកកាន់កុំព្យូទ័រនោះទេ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖ -កុំព្យូទ័រ ៣គ្រឿងសម្ភារៈពាក់ព័ន្ធ និងល្បែងសុីសងឡូតូ និងមាន់ជល់អនឡាញខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ
ជាបណ្ដោះអាសន្ន នឹងបានអប់រំណែនាំ ធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឱ្យឈប់បន្តជួលដាក់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។សូមបញ្ជាក់ថា កន្លងមកអភិបាលខណ្ឌមានជ័យ តែងតែបញ្ជាកំលាំង ឯកភាពខណ្ឌចុះបង្ក្រា រាល់ល្បែងសុីសងគ្រប់ប្រភេទ នៅក្នុងខណ្ឌរបស់លោក ដួចភ្លៀងរលឹម៕ អត្ថបទដោយ៖ WIN WIN News Media