ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)
ឯកឧត្តម ក៏បានបន្ថែមទៀតថា សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិង លើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងបញ្ញា ញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ព្រមទាំងការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវបានអនុវត្តនៅ ចុងឆ្នាំ២០២៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុង ប្រទេសកម្ពុជា ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានទស្សនវិស័យដ៏ ត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និងកម្មវិធីផ្សេងៗ ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។ ក្នុងអំឡុងពេលឆ្នាំដំបូងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០២៤ វឌ្ឍនភាពជាច្រើនបាន លេចឡើងគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ សមិទ្ធផលទាំងនោះរួមមាន ការការពារសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាព និងបូរណភាពទឹកដី រួមជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ។ ការបោះជំហាននៃកំណើនសេដ្ឋកិច្ចជាតិប្រមាណ ៦% បានផ្តល់មូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសិទ្ធិ និងសេរីភាពជាមូលដ្ឋានយ៉ាងពេញលេញ។
ជាមួយគ្នានេះផងដែរ នៅចុងឆ្នាំ២០២៤ កម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ និងធ្វើជាប្រធានកិច្ចប្រជុំអន្តរជាតិធំៗចំនួន៤ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាគណៈកម្មាធិការចាត់តាំងរបស់គណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ និងទទួលបានការអនុម័តសម្រេចជាផ្លូវការក្នុងការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលជាការលើកកម្ពស់ និងកិត្យានុភាពជាសាកលរបស់ ប្រទេសកម្ពុជាឱ្យកាន់តែរុងរឿងបន្ថែមទៀត។ ឯកឧត្តម ក៏បានកត់សំគាល់ផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្រី្តមានសិទ្ធ និងសេរីភាពស្មើគ្នានឹងបុរស់ មិនតែប៉ុណ្ណោះ ទាំងកុមារ ក៏ដូចជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដែលមិនដូចប្រទេសមួយចំនួនក្នុងពិភពលោក ដែលមានការរើសអើងចំពោះ និងដាក់ទោសទាន់ដល់អ្នកស្រឡាញ់ភេទដូចគ្នាទៀតផង។
អត្ថបទដោយ៖ WIN WIN News Media