លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក
លោកស្រី Peng Liyuan បានថ្លែងថា ក្រោមការជំរុញយ៉ាងខ្លាំងក្លារបស់អង្គការសុខភាពពិភពលោកនិងកិច្ចខិតខំប្រឹងប្រែងរយៈពេលយូររបស់សហគមន៍អន្តរជាតិ ការងារបង្ការនិងព្យាបាលជំងឺរបេងនៅលើពិភពលោកទាំងមូលទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ តាំងពីបានចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺរបេងរយៈពេលជាង១០ឆ្នាំមក នាងខ្ញុំបានទៅទស្សនកិច្ចនៅស្ថាប័នវេជ្ជសាស្ត្រ សាលារៀននិងសហគមន៍ជាច្រើននៅប្រទេសចិននិងប្រទេសផ្សេងទៀត ហើយរួមជាមួយអ្នកទាំងអស់គ្នា ធ្វើជាសាក្សីនៃការវិវឌ្ឍរីកចម្រើននៃការងារប្រយុទ្ធប្រឆាំងជំងឺរបេងនៅលើពិភពលោក ជាពិសេសគឺប្រទេសចិន ។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់បុគ្គលិកការងាប្រយុទ្ធប្រឆាំងជំងឺជំងឺរបេងទាំងឡាយ អត្រាជាសះស្បើយនៃអ្នកជំងឺរបេងនៅប្រទេសចិនបានរក្សាក្នុងកម្រិតលើសពី៩០ភាគរយ ។
លោកស្រី Peng Liyuan បានថ្លែងទៀតថា នាងខ្ញុំរីករាយធ្វើការជាមួយអ្នកទាំងអស់គ្នា ចូលរួមការងារប្រយុទ្ធប្រឆាំងជំងឺរបេងយ៉ាងសកម្ម ដើម្បីរួមចំណែកក្នុងការជំរុញការបង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិ ! អត្ថបទដោយ៖ WIN WIN News Media