ឯកឧត្តម នេត្រ ភក្ត្រា​ អនុញ្ញាតឱ្យគណ:ប្រតិភូចិន​ មកពីទូរទស្សន៍​ និងវិទ្យុចិនខេត្ត​ក្វាងស៊ី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 សង្គម
 2 ថ្ងៃមុន
 83

ភ្នំពេញ៖​ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណ:ប្រតិភូមកពីទូរទស្សន៍​ និងវិទ្យុចិនខេត្ត​ក្វាងស៊ី​ (Guangxi) ដឹកនាំដោយ​លោក Lu Zhengning អគ្គនាយករង នៃទូរទស្សន៍​ និងវិទ្យុចិនខេត្ត​ក្វាងស៊ី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួប ភាគីចិនក៏បានអញ្ជេីញឯកឧត្តម​ នេត្រ ភក្ត្រា ​ចូលរួម​កម្មវិធី​ "សប្តាហ៍ប្រព័ន្ធផ្សាយអាស៊ាន​-ចិន​ លើកទី៦ និង​ សន្និសីទវិនិយោគិនសោតទស្សន៍អាស៊ាន-ចិន ឆ្នាំ២០២៤" នាខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត​ក្វាងស៊ី ខាងមុខនេះផងដែរ។

អត្ថបទដោយ៖ WIN WIN News Media