ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde
លោកស្រី Zhu Fenglian បានសង្កត់ធ្ងន់ថា អ្វីដែលត្រូវចង្អុលបង្ហាញនោះគឺ វិធានការតបតវិញរបស់យើងគឺសំដៅទៅលើសកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់ទាំងអស់ឡើយ។ សង្ឃឹមថា បងប្អូនជនរួមជាតិតៃវ៉ាន់ទាំងឡាយអាចឈរនៅជ្រុងដ៏ត្រឹមត្រូវនៃ ប្រវត្តិសាស្រ្ត ធ្វើជាជនជាតិចិនដ៏ស្មោះត្រង់ ដឹងច្បាស់ពីខុសនិងត្រូវ ប្រព្រឹត្តទៅ តាមសច្ចធម៌ ធ្វើការជាមួយបងប្អូនជនរួមជាតិមហាដីគោក ប្រឆាំងយ៉ាងដាច់ខាង ចំពោះការបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីកម្លាំង ខាងក្រៅ គាំពារយ៉ាងមុតមាំនូវស្រុកកំណើតរួមរបស់ប្រជាជាតិចិន ដើម្បីរួមគ្នា កសាង អនាគតដ៏ល្អបវរដែលប្រទេសជាតិបង្រួបបង្រួម ប្រជាជាតិស្តារឡើងវិញ៕ អត្ថបទដោយ៖ WIN WIN News Media