ការស្ទង់មតិរបស់បណ្តាញ CGTN៖ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកអំពាវនាវឱ្យប្រទេសនានា “ក្រោកឈរឡើង” ដើម្បីនិយាយថា “ទេ”ចំពោះ “អនុត្តរភាពបែបអាមេរិក”
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៩%បានយល់ឃើញថា វិធានការតបតរបស់ប្រទេសនានាដើម្បីប្រឆាំងនឹងការធ្វើអនុត្តរភាពតាមរយៈការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពស្របច្បាប់ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,២%បានអំពាវនាវឱ្យប្រទេសកាន់តែច្រើនទៀតប្រកាន់ជំហរនិងមានចំណាត់ការយ៉ាងសកម្មចំពោះបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,២ % រំពឹងថាអង្គការពាណិជ្ជកម្មពិភពលោកនឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសដ៏ច្រើន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៩,៦% គាំទ្រឱ្យប្រទេសនានាដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នមជ្ឈត្តការរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីប្រឆាំងនឹងវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
សូមបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើអ៊ីនធឺណិតនៅក្រៅប្រទេសសរុប ៥១៧៧ នាក់បានចូលរួមក្នុងការស្ទង់មតិនេះ ដើម្បីបង្ហាញពីមតិយោបល់របស់ខ្លួន៕ អត្ថបទដោយ៖ WIN WIN News Media