កម្លាំងនគរបាលខេត្តកំពង់ធំ​ ចាប់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ពីបទញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាល

 សង្គម
 2 ថ្ងៃមុន
 81

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តកំពង់ធំ បានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំម្នាក់ មកពីគណបក្សភ្លើងទៀន ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមតវ៉ាប្រឆាំងជាមួយ រាជរដ្ឋាភិបាល។ 

សូមបញ្ជាក់ថា​ បុគ្គលរូបនេះមានឈ្មោះ ហ៊ុយ សុភ័ក្រ្ត ត្រូវបានចាប់ខ្លួននៅក្រុងស្ទឹងសែន ក្រោមការដឹកនាំកម្លាំងផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងតាមបញ្ជារបស់តំណាងអយ្យការ។ ក្រោយការចាប់ខ្លួន បុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់វិធានការតាមច្បាប់បន្តទៀតផងដែរ៕

អត្ថបទដោយ៖ WIN WIN News Media