រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ
គេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ មេសា ឱ្យដឹងថា លោក ម៉ារកូ រ៉ូប៊ីអូ ជួនពរប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដោយរីករាយ។ លោកជូនពរឱ្យមានសុភមង្គល សុខភាពមាំមួន និងភាពរុងរឿង នៅក្នុងឆ្នាំថ្មី ។
លោករដ្ឋមន្ត្រី បន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួប ៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ ៕
អត្ថបទដោយ៖ WIN WIN News Media