ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ

 អន្តរជាតិ
 1 ថ្ងៃមុន
 105
ពិព័រណ៍ពិភពលោកក្រុង Osaka និងតំបន់ Kansai ឆ្នាំ២០២៥បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៣ខែមេសា ។ ប្រទេសចិនក៏បានរៀបចំធ្វើពិធីសម្ពោធបើកពន្លាជាតិចិននៅថ្ងៃដដែលក្រោមប្រធានបទ “រួមគ្នាកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ ៖ សង្គមនាពេលអនាគតប្រកបដោយការអភិវឌ្ឍបៃតង” ។ លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកពន្លាជាតិចិនថា រដ្ឋាភិបាលចិនគាំទ្រយ៉ាងសកម្មចំពោះភាគីជប៉ុនដែលបានរៀបចំពិព័រណ៍ពិភពលោក Osaka និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារចូលរួមពិព័រណ៍របស់ចិន ។ រំពឹងថា ឆ្លងតាមការតាំងបង្ហាញដ៏អស្ចារ្យនិងសកម្មភាពសម្បូរបែបនៃពន្លាជាតិចិន នឹងធ្វើឱ្យពិភពលោកមើលឃើញពីប្រទេសចិនដែលមានការរីកចម្រើនដ៏ល្អប្រសើរ មានជំនឿចិត្តនិងបើកទូលាយ ដើម្បីបន្សល់ទុកនូវដានរបស់ចិនដ៏អស្ចារ្យពិបាកបំភ្លេចបានក្នុងពិព័រណ៍ពិភពលោក Osaka ។ លោក Masakazu Tokura ប្រធានសមាគមរៀបចំពិព័រណ៍ពិភពលោករបស់ជប៉ុននិងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចរបស់ជប៉ុនបានថ្លែងថា ទំនាក់ទំនងរវាងជប៉ុននិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយរបស់ជប៉ុន រំពឹងថា ភ្ញៀវកិត្តិយសរបស់ប្រទេសនានានឹងចាត់ទុកពិព័រណ៍ពិភពលោក Osaka ជាទីចាប់ផ្តើមមួយ ដើម្បីជំរុញការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសង្គមនាពេលអនាគតដែលប្រកបដោយភាពរស់រវើក ៕

អត្ថបទដោយ៖ WIN WIN News Media