សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សូមឱ្យប្អូនៗ ក្មួយៗ សួរទៅអស់លោកដែលនៅក្រៅប្រទេសនោះថា ម៉េចមិនប្រឆាំងនៅពេលនោះ ហេតុអ្វីទើបមកបញ្ឆេះកំហឹងនៅពេលនេះ

 សង្គម
 1 ថ្ងៃមុន
 82

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានថ្លែងថា "ជជែកគ្នាក៏ជជែកចុះ បញ្ចេញមតិក៏បញ្ចេញចុះ! តែសូមជជែក និងបញ្ចេញមតិដោយសីលធម៌ កុំធ្វើអ្វីដែលហួសព្រំដែន ដែលនាំឱ្យឈានទៅដល់ដូចនៅ បង់ក្លាដេស ឬនៅអង់គ្លេស ដែលដុតប្រទេសទាំងមូល ហើយនាំទៅដល់ការប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល"​ នាំឱ្យខ្មែរបែកបាក់។ 

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងបន្ថែមថា "បក្សប្រឆាំងដែលស្លាប់ទៅហើយនោះ ហើយដែលធ្លាប់នៅក្នុងសភាដែរ ម៉េចមិនប្រឆាំង CLV-DTA ដែលកើតតាំងពីឆ្នាំ១៩៩៩? ខ្ញុំសូមឱ្យប្អូនៗ ក្មួយៗ សួរទៅអស់លោកដែលនៅក្រៅប្រទេសនោះថា ម៉េចមិនប្រឆាំងនៅពេលនោះ ហេតុអ្វីទើបមកបញ្ឆេះកំហឹងយុវជនមួយចំនួនមកចូលរួមបាតុកម្មនៅពេលនេះ?"​ នេះហេីយជា​ទង្វើ​ក្បត់មួយជាតិមួយដែល​ចង់ផ្តួលរលំ​រដ្ឋាភិបាល​ស្របច្បាប់៕

អត្ថបទដោយ៖ WIN WIN News Media