ឆ្នាំណាក៏ដូចឆ្នាំណា ក្រុមហ៊ុន វឌ្ឍនៈ សហការរៀបចំតុបតែងលម្អ និងប្រារព្វសង្ក្រាន្តឆ្នាំថ្មី ស្ទើរគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស
ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ គេតែងឃើញ ក្រុមហ៊ុន វឌ្ឍនៈ តែងតែបានចូលរួមប្រារព្ធ និងអបអរសាទរកម្មវិធីតូចធំជាច្រើនជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ព្រោះក្រុមហ៊ុនដ៏ធំរបស់កូនខ្មែរមួយនេះ ជឿជាក់ថា អាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ហើយភាពរីករាយកើតចេញពីការជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមក។ វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោ បាននិងកំពុងវិនិយោគលើវិស័យជាច្រើនដោយសហគ្រិនខ្មែរសុទ្ធសាធ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏តែងបានចូលរួមឧបត្ថម្ភគាំទ្រលើស្ទើរ គ្រប់វិស័យ ដូចជាវិស័យអប់រំ វិស័យសិល្បៈ សុខមាលភាពសង្គម ជាពិសេសវិស័យកីឡាមានប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។
អត្ថបទដោយ៖ WIN WIN News Media